កាលពីពេលថ្មីៗនេះ លេចលឺដំណឹងថា រថយន្តភីកអាប់ Toyota HiLux ជំនាន់ក្រោយដែលគ្រោងនឹងចេញលក់នៅក្នុងឆ្នាំ២០២៦ របស់ក្រុមហ៊ុន Toyota នឹងមិនមែនជារថយន្តថ្មីទាំងស្រុងដូចដែលបានរំពឹងទុកនោះទេ។
ផ្ទុយទៅវិញ រថយន្តនេះ នឹងបន្តប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbo ទំហំ ៤ស៊ីឡាំង ដដែល ជាមួយនឹងការរចនាថ្មីបន្តិចបន្តួច ព្រមទាំងបន្ថែមជម្រើសម៉ាសុីនកូនកាត់ mild-hybrid 48V សម្រាប់ទីផ្សារអាមេរិកខាងត្បូង។
ទន្ទឹមនឹងនេះផងដែរ សម្រាប់ម៉ូដែលថ្មីនេះ នឹងបន្តប្រើគ្រោងឆ្អឹង IMV ដែលកំពុងប្រើលើ HiLux បច្ចុប្បន្នដដែលដោយមិនប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី TNGA-F ដែលក្រុមហ៊ុន Toyota ច្រើនប្រើក្នុងម៉ូដែលបែប off-road ដទៃរបស់ខ្លួននោះឡើយ ដោយសារពួកគេយល់ថា ការធ្វើបែបនេះនឹងមិនធ្វើឲតម្លៃរបស់រថយន្តមួយនេះមានភាពឡើងខ្ពស់ពេក។
លើសពីនេះទៅទៀត Toyota HiLux ជំនាន់ក្រោយ នឹងទទួលបានការរចនាគ្រឿងក្រោយថ្មីៗ ជាមួយរូបរាងបែបជ្រុងៗ សម្រាប់ទីផ្សារតំបន់អាមេរិកខាងត្បូង និងតំបន់អាស៊ី ប៉ុន្តែមិនមានការផ្លាស់ប្តូរការរចនា ឫផ្នែកម៉ាសុីនក្នុងលក្ខខណ្ឌធំដុំជាដាច់ខាតសម្រាប់ជំនាន់ថ្មីនេះ។
-
គួរបញ្ជាក់ផងថា សម្រាប់ព៌ត័មានទាំងនេះគ្រាន់តែជាចរចាមអាមរបស់សារព៌ត័មានបរទេសតែប៉ុណ្ណោះ ប៉ុន្តែអាចមានភាគរយច្រើនដែលអាចកើតឡើង ខណៈព៌ត័មានលម្អិតមានតែរង់ចាំការប្រកាសចេញជាផ្លូវការរបស់ក្រុមហ៊ុន Toyota តែប៉ុណ្ណោះ៕