លេចឮថា Toyota គ្រោងចេញ GR C-HR ទុកប្រជែង Ford និង Hyundai

បច្ចុប្បន្ននេះ Toyota មានរថយន្តត្រកូល GR ចំនួន ២ គឺ GR Yaris និង GR Supra។ ជាមួយគ្នានេះ GT 86 ជំនាន់ថ្មី ក៏នឹងត្រូវចូលខ្លួនក្នុងត្រកូល GR ដែរ ដោយហៅឈ្មោះថា GR 86 វិញ ព្រមទាំង Corolla ផងដែរ។ ឥឡូវនេះ គេលេចឮដំណឹងមកថា C-HR ក៏នឹងត្រូវចូលរួមជាមួយត្រកូល GR ផងដែរ។

យោងតាម AutoExpress រថយន្ត Toyota GR C-HR អាចនឹងបង្ហាញខ្លួនមុនឆ្នាំ២០២៣។ វានឹងបំពាក់ម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង ដូចរថយន្ត GR Yaris ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា GR Yaris មានកម្លាំងដល់ទៅ ២៥៧សេះ ប្រើប្រអប់លេខដៃ ៦វគ្គ និងប៉ុងពីរ 4WD អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេល ៥,៥វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក ប្រសិនបើ GR C-HR ចូលសង្វាក់ផលិតកម្ម នោះវានឹងក្លាយជាគូប្រជែងរបស់រថយន្ត Volkswagen T-Roc R, Hyundai Kona N និង Ford Puma ST៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម