លោកត្រាំ សម្រេចថានឹងជួយដល់ឧស្សាហកម្មយានយន្តដែលកំពុងជួបវិបត្តិ

លោក Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​នឹង​ជួយ​ដល់​ឧស្សាហកម្ម​យានយន្ត​នៅ​អាមេរិក ដែល​កំពុង​ជួប​វិបត្តិ​ព្រោះ​តែ​កូវីដ​១៩។

 

លោក​បាន​មាន​ប្រសាសន៍​ថា ៖ “យើង​កំពុង​មើល​ឧស្សាហកម្ម​យានយន្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ យើង​នឹង​ជួយ​ពួក​គេ​យ៉ាង​ហោច​ណាស់​តិច​តួច ហើយ​ពួក​គេ​ក៏​បាន​ដាក់​​សំណើ​សុំ​ជំនួយ​មួយ​ចំនួន​ផង​ដែរ ហើយ​នេះ​មិន​​មែន​ជា​កំហុស​ពួក​គេ​នោះ​ទេ​ដែល​មាន​រឿង​នេះ​កើត​ឡើង។ ដូច​នេះ​យើង​នឹង​មើល​ថែ​ឧស្សាហកម្ម​យានយន្ត។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​លោក​ Trump មិន​បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​ផ្ដល់​ជា​ជំនួយ​បែប​ណា​នោះ​ទេ សម្រាប់​ឧស្សាហកម្ម​យានយន្ត។ ការ​​ឆ្លើយ​តប​របស់​ប្រធានាធិបតី​រូប​នេះ​គឺ​បន្ទាប់​ពី​សហគមន៍​​ផលិត​គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍ ទទូច​ឲ្យ​ថ្នាក់​ដឹក​នាំ​ផ្ដល់​ការ​ផ្គត់ផ្គង់​ដើម្បី​ជួយ​សម្រាល​វិបត្តិ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម