វៀតណាម ថា ការលក់រថយន្តរបស់ខ្លួនបាន​កើនឡើង ៩ភាគរយ​

[បរទេស] កាលពីពេលថ្មីៗនេះ សមាគម​រោងចក្រ​ផលិត​រថយន្ត​ប្រចាំប្រទេសវៀតណាម (VAMA) បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា ការ​លក់​រថយន្ត​នៅ​ប្រទេស​វៀតណាម​ក្នុង​ខែកក្កដា​បាន​កើនឡើង ៩ភាគរយ​ បើធៀប​នឹង​ខែ​មុន​ ពោលគឺកើនឡើងចំនួន ២៨ ៩២០គ្រឿង​។

បើនិយាយពីប្រភពដើមរបស់រថយន្តវិញ រថយន្តដែលបានដំឡើងក្នុងស្រុកមានចំនួន ១៣ ៧៨៨ គ្រឿង កើនឡើងប្រមាណ ៦ភាគរយ ចំពោះការនាំចូលរថយន្តពីក្រៅស្រុមវិញ (CBUs) បានកើនឡើង ១១ភាគរយ ស្មើនឹង ១៥ ១៣២ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សរុបក្នុងរយៈពេល ៧ខែ សមាគម​រោងចក្រ​ផលិត​រថយន្ត​ប្រចាំប្រទេសវៀតណាម (VAMA) បានលក់រថយន្តសរុបចំនួន ១៦៣ ៨០៤គ្រឿង កើនឡើង ១ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយការលក់រថយន្តដែលផលិតក្នុងស្រុកបានធ្លាក់ចុះ ១២ភាគរយ មកនៅត្រឹមចំនួន ៨១ ៦៣៧គ្រឿង ហើយរថយន្តនាំចូលវិញបានកើនឡើង ១៩ភាគរយ ស្មើនឹង ៨២ ១៦៧គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម