បើតាមតួលេខចេញផ្សាយដោយស្ថាប័ន EPA បានបង្ហាញថារថយន្ត Bugatti Chiron Pur Sport មានកម្រិតស៊ីប្រេងជាមធ្យម ២៣,៥២លីត្រ/១០០គ.ម ដោយការបើកបរក្នុងក្រុងស៊ីប្រេង ២៩,៤លីត្រ និងបើកលើផ្លូវលាតស៊ីប្រេង ១៨,០៩លីត្រ។
កម្រិតស៊ីប្រេងរបស់ Chiron Pur Sport គឺខ្ពស់ជាង Bugatti Chiron ធម្មតា ដែលបើកក្នុងក្រុងស៊ីប្រេង ២៦,១៣លីត្រ បើកបរផ្លូវលាតស៊ីប្រេង ១៦,៨លីត្រ និងគិតជាមធ្យមស៊ីប្រេង ២១,៣៨លីត្រ។ គួរដឹងថា Bugatti Chiron ធម្មតាមានទម្ងន់ធ្ងន់ជាង ៥០គីឡូក្រាម និងមានប្រើម៉ាស៊ីន ៨,០លីត្រ ប្រភេទ Quad-Turbocharged ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៤៧៩សេះ ដូចគ្នា។
បើតាមការបញ្ជាក់ពី Motor Trend បានឲ្យដឹងកម្រិតស៊ីសាំងរបស់ Chiron Pur Sport មានច្រើនជាងប្រភេទធម្មតាក៏ទំនងមកពីផ្នែក Aerodynamic របស់វា ដែលក្នុងនោះមានស្លាបក្រោយមិនអាចបត់បែនបានដូចមុន ដែលធ្វើឲ្យកម្លាំងទំនាញមានការកើនឡើង៕