សាហាវណាស់! BMW M8 Competition អាចស្ទុះដល់ ១០០គ.ម/ម៉ ប្រើពេលតែ ២,៨៨ វិនាទី

ផ្អែក​តាម​ការ​លើក​ឡើង​របស់​ BMW រថយន្ត​ M8 Competition Coupe អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣,២ វិនាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​ការ​ធ្វើ​តេស្ត​កាល​ពី​ថ្មីៗ​នេះ​បង្ហាញ​ថា​វា​អាច​​ស្ទុះ​បាន​លឿន​ជាង​នេះ​ទៅ​ទៀត។

ដូច​បាន​បង្ហាញ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ អ្នក​បើកបរ​​រថយន្ត BMW ដ៏​ជំនាញ ឈ្មោះ​ Martin Tomczyk អាច​​​សាក​ល្បង​បើកបរ​បង្កើន​សន្ទុះ​រថយន្ត M8 Competition Coupe ដល់ ១០០ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម​តែ ២,៨៨ វិនាទី ក្នុង​ការ​សាក​ល្បង​លើក​ទី​មួយ។ មិន​តែ​ប៉ុណ្ណោះ​រថយន្ត​នេះ​ប្រើ​ពេល​ត្រឹម ៩,៣៣ វិនាទី​ប៉ុណ្ណោះ អាច​រត់​ដល់​ល្បឿន ២០០ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ M8 Competition មាន​សន្ទុះ​លឿន​នោះ​គឺ​ដោយ​សារ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៦១៧ សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម