[ទីផ្សារបរទេស] យោងតាមគេហទំព័រ Drive.com.au បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្ត Suzuki Australia បានទទួលការកក់នៅរថយន្ត Suzuki Jimny ប្រភេទទ្វា ៥ ចំនួន ៥០០ គ្រឿងក្នុងរយៈពេល ៥ ម៉ោងបន្ទាប់ពីទទួលយកការកក់ទុកពីអតិថិជនអូស្ត្រាលី បើទោះជាអតិថិជនដែលបានបញ្ជាទិញអាចនឹងត្រូវរង់ចាំដើម្បីទទួលបានរថយន្តរបស់ខ្លួនយូរក៏ដោយ។
ជាមួយគ្នានេះ ក្រុមហ៊ុន Suzuki Australia ក៏បានបញ្ជាក់ថា រថយន្តចំនួន ៥០០ គ្រឿងត្រូវបានបញ្ជាទិញក្នុងរយៈពេលត្រឹមតែ ៥ ម៉ោងនេះ សម្រាប់នៅ Showroom ខ្លះមានការបញ្ជាទិញរថយន្តរហូតដល់ទៅ ៤០ គ្រឿង ដែលធ្វើឲ្យក្រុមហ៊ុន Suzuki ឈប់ទទួលការកក់ទុកជាថ្មីម្តងទៀត។
បើនិយាយពីកម្លាំងម៉ាស៊ីនវិញ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០២ សេស និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៤ វគ្គ ៕