ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ សឹងមិនជឿ! ឡាន Ferrari ប្រើម៉ាស៊ីន V12 មួយគ្រឿងនេះ លក់ថោកជាងឡាន Toyota ទៀត

សឹងមិនជឿ! ឡាន Ferrari ប្រើម៉ាស៊ីន V12 មួយគ្រឿងនេះ លក់ថោកជាងឡាន Toyota ទៀត

រថយន្ត Ferrari ម៉ូដែល 550 Maranello ស៊េរីឆ្នាំ២០០០ មួយគ្រឿង បានប្រកាសដាក់លក់ក្នុងតម្លៃត្រឹមតែ ១១០ ០០០ដុល្លារប៉ុណ្ណោះ។

រថយន្តស្ព័រអ៊ីតាលីខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៥,៥លីត្រ naturally aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំង ៤៨០សេះ ប្រើប្រអប់លេខដៃ ៦វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅ ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Toyota Supra MK4 ដែលបំពាក់ម៉ាស៊ីនដ៏ល្បីឈ្មោះ turbocharged 2JZ មានលក់លើទីផ្សារបរទេសបច្ចុប្បន្ន មានតម្លៃថ្លៃជាង Ferrari 550 Maranello ខាងលើនេះទៅទៀត។

យ៉ាងណាក៏ដោយ រថយន្ត 550 Maranello ពណ៌ខ្មៅខាងក្រៅ និងពណ៌ក្រហមខាងក្នុងនេះ ទើបតែត្រូវបានគេប្រើចម្ងាយ ២០ ០០០ម៉ាយ៍ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម