ស្ងាត់! Lamborghini ដាក់បង្ហាញចេញឡានថ្មី នៅក្នុងប្រទេសចិន

ការពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Lamborghini បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរថយន្ត Lamborghini Revuelto ថ្មី “Opera Unica” នៅក្នុងកម្មវិធី Lamborghini Ad Personam ដែលធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលជាកម្មវិធីតាំងបង្ហាញរថយន្តច្នៃប្រឌិតរបស់ពួកគេ។

ចំពោះរថយន្ត Lamborghini Revuelto “Opera Unica” នេះ ត្រូវបានរចនារូបរាងផ្នែកខាងក្រៅដោយដោយដៃផ្ទាល់ ដើម្បីបង្កើតស្រមោលពណ៌ក្រហម ទឹកក្រូច និងខ្មៅ ដែលចាយពេលរចនាក្នុងរយៈពេលប្រមាណ ៤៨០ ម៉ោង ក្នុងការបញ្ចប់ការងារនេះ។ ក្នុងនោះ ការរចនាខាងក្រៅនេះ ត្រូវបានបំផុសគំនិតពីរូបរាងរលកភ្លើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្នុងរបស់រថយន្តនេះ ត្រូវបានត្រូវចាយពេលរចនាបន្ថែមចំនួន ៥៣ម៉ោង ដើម្បីបង្កើតការច្នៃប្រឌិតថ្មីៗដោយប្រើប្រាស់នូវស្បែក និងស្រោមពូក Corsatex ពណ៌ Nero Ade (ខ្មៅ) ជាមួយពណ៌ក្រហម Rosso Efesto ដេរត្រឡប់គ្នា ក៏ដូចជាឡូហ្គូល Opera Unica ដែលផលិតពីសរសៃកាបូននៅចន្លោះកៅអី។

ទាក់ទងទៅនឹងផ្នែកម៉ាសុីនវិញ Revuelto Opera Unica ដំណើរការដោយម៉ាស៊ីន V12 ចំណុះ ៦,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ៣ ជាធម្មតា អាចផលិតកម្លាំងបានចំនួន ១ ០០១ សេះ និងអាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ២,៥ វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម