
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញផ្លូវការជាសលក Global Debut នៅរថយន្តអគ្គិសនីសុទ្ធ Hyundai Elexio ប្រភេទ mid-size SUV គ្រោងនឹងចេញនៅចុងឆ្នាំ ២០២៥ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។
Hyundai Elexio ជារថយន្តដំបូងគេដែលបានផលិតនៅលើគ្រោងឆ្អឹងផ្តោតសំខាន់លើរថយន្តប្រើអគ្គិសនីសុទ្ធរបស់ Hyundai គឺគ្រោងឆ្អឹង E-GMP platform បំពាក់ជាមួយអាគុយ ដែលអាចផ្តល់នៅចម្ងាយបើកបរបាន ៧០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង បើសាកថ្មពីស្ថានីយល្បឿនលឿន បានបិ ៣០-៨០% ប្រើរយៈពេល ២៧នាទី ។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកក្រៅរបស់រថយន្ត Hyundai Elexio មានការរចនាផ្នែកខាងក្រៅប្លែកពីរថយន្តអគ្គិសនីដ៏ទៃ ដោយផ្នែកខាងមុខមានចង្កៀងបំភ្លឺផ្លូវ LED ឌីស្សាញជាគ្រាប់គ្រីស្គាល់ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងវីញ ត្រូវបានឌីស្សាញបែប minimalistic ប្រើអេក្រង់កំសាន្ត touchscreen គាំទ្រដោយឈីប Qualcomm 8295 សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ព្រមទាំងបញ្ចូលនៅប្រព័ន្ធជំនួយការអ្នកបើកបរ HarmonyOS Intelligent Mobility system ផងដែរ ៕