ស្ងាត់ៗ! Mazda បញ្ចេញ All-New CX-80 ឆ្នាំ ២០២៥ នៅស្រុកកំណើត ជាមួយតម្លៃលក់អត់ដល់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត All-new Mazda CX-80 ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV កៅអី ៣ជួរ ៦-៧កៅអី នៅទីផ្សារប្រទេសជប៉ុនជាមួយតម្លៃលក់ចាប់ពី ២៦ ៤០៩ ដុល្លារឡើងទៅ។

All-new Mazda CX-80 ថ្មីនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣ លីត្រប្រភេទ Skyactive-D Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ
  • ប្រភេទ Hybrid ធ្វើការជាមួយម៉ាស៊ីនម៉ាស៊ូតចំ​ណុះ ៣,៣ លីត្រ Skyactive-D Turbo ទំហំ ៦ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ
  • ប្រភេទ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំ​ណុះ ២,៥ Skyactive-G លីត្រ Turbo ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣២៧ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០គីឡូម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៩៣ ម.ម ទទឹង ១ ៨៨៩ ម.ម កំពស់ ១ ៧០៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១៩ ម.ម ។ សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល CX-60 ដោយមានប៉ាណាមុខមួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងឧបករណ៍បំពងសំឡេងម៉ាក Bose ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព i-ACTIVSENSE safety system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម