ស្ងាត់ៗ! Tesla គ្រោងចេញលក់ឡានអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី នៅចិន និងអឺរ៉ុប

កាលពីពេលថ្មីៗនេះ បើយោងតាមសារព៌ត័មាន NBD បានរាយការណ៍ថា ក្រុមហ៊ុន Tesla គ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី នៅក្នុងរោងចក្រ Giga Shanghai ក្នុងប្រទេសចិន ក្នុងខែតុលាខាងមុខនេះ ហើយរថយន្តទាំងនេះនឹងត្រូវនាំចេញទៅលក់ក្នុងទីផ្សារចិនផ្ទាល់ និងទីផ្សារតំបន់អឺរ៉ុប។

លើសពីនេះទៅទៀតនោះ រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី ដែលផលិតនៅប្រទេសចិនបានបញ្ចប់ដំណើរការផលិតកម្មសម្រាប់ទីផ្សារអឺរ៉ុបរួចហើយ(មានចំនួនកំណត់) នៅឡើយតែសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ។ គួរឲដឹងថា រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអីនេះ មានទម្ងន់បន្ថែមចំនួន ៤៥គីឡូក្រាម បើប្រៀបធៀបនឹងជម្រើស ៥កៅអី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងថា ចំពោះព័ត៌មានលម្អិតរបស់រថយន្តអគ្គិសនី Tesla Model Y ជម្រើស ៧កៅអី មិនត្រូវបានបញ្ជេញជាផ្លូវការនៅឡើយទេ។ ក្រៅពីនេះ រថយន្តអគ្គិសនី Tesla Model Y ត្រូវបានរំពឹងថា នឹងទទួលបានការអាប់ដេតថ្មីមួយដែលមានឈ្មោះថា Juniper នៅដើមឆ្នាំ២០២៥ ខាងមុខនេះ ក្នុងនោះលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ក៏បានបញ្ជាក់ថា សម្រាប់រថយន្តអគ្គិសនី Tesla Model Y នឹងមិនមានការអាប់ដេតថ្មីក្នុងឆ្នាំ២០២៤ នោះឡើយ ប៉ុន្តែរងចាំកំណែអាប់ឌែតថ្មីដ៏ធំដែលនឹងធ្វើឡើងនៅក្នុងដើមឆ្នាំបន្ទាប់នេះវិញ។

គួរឱ្យដឹងថា រថយន្តអគ្គិសនី Tesla Model Y ប្រភេទ SUV គឺជារថយន្តមួយដែលលក់ដាច់បំផុតនៅក្នុងទីផ្សារចិននៅក្នុងឆ្នាំ២០២៤ ដោយមានការលក់សរុបជិត ៣០មុឺនគ្រឿង ចន្លោះខែមករា ដល់ ខែកក្កដា ដែលលក់បានច្រើនជាងរថយន្តអគ្គិសនី Tesla Model 3 ប្រភេទ sedan ទៀតផងបាទ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម