ស្ងាត់ៗ! ក្រុមហ៊ុន GAC Aion គ្រោងបើករោងចក្រផលិតរថយន្តក្នុងប្រទេសឥណ្ឌូនេសុីនៅដើមឆ្នាំក្រោយ

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការប្រកាសគ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីក្នុងប្រទេសឥណ្ឌូនេសុីនៅត្រឹមត្រីមាសទី ១ ឆ្នាំ២០២៥។ រោងចក្រផលិតរថយន្តថ្មីនេះ មានទីតាំងស្ថិតនៅក្នុងទីក្រុង Cikampek ខេត្ត West Java ជាមួយគោលបំណងពង្រីកទីផ្សារលក់រថយន្តអគ្គិសនីក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាសដាក់បង្ហាញ​រថយន្ត​អគ្គិសនី​ Aion Y Plus ​ចំនួន ៥០០ គ្រឿង​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

យោងតាមលោក Major Qin អនុប្រធានក្រុមហ៊ុន Aion Indonesia បាននិយាយថា ក្រុមហ៊ុនបាន និងកំពុងផលិតរថយន្តអគ្គិសនីជាច្រើនប្រភេទ រួមមានម៉ូឌែល Aion Y Plus, Aion ES និង HYPTEC HT ជាដើម។ បន្ថែមពីលើទៅទៀត លោក Andry Ciu នាយកប្រតិបត្តិក្រុមហ៊ុន Aion Indonesia បាននិយាយថា រោងចក្រថ្មីនេះមិនត្រឹមតែអាចបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលនាំចេញសម្រាប់ទីផ្សារផ្សេងទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំនិតផ្តួចផ្តើមនេះមានគោលបំណងផលិតរថយន្ត EV លំដាប់ពិភពលោកសម្រាប់ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអាស៊ានសំខាន់ៗផ្សេងទៀត ទន្ទឹមនឹងនោះក៏បង្កើតឱកាសការងារសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ រោងចក្រ​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​ផលិត​រថយន្តបាន ៥០,០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។

គួរឲដឹងផងដែរថា ប្រទេសឥណ្ឌូណេស៊ីនឹងក្លាយជាប្រទេសទី ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានរោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC Aion បន្ទាប់ពីប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម