ស្ងាត់ៗ! ក្រុមហ៊ុនផលិតរថយន្ត GAC Aion បើករោងចក្រផលិតរថយន្តរបស់ខ្លួននៅក្បែររបងផ្ទះយើងបាត់

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC Aion បានធ្វើការប្រកាសគ្រោងនឺងដាក់បង្ហាញជាផ្លូវការនូវរោងចក្រផលិតរថយន្តរបស់ខ្លួនដែលស្ថិតនៅក្នុងប្រទេសថៃ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ រួមផ្សំជាមួយនឹងការដាក់បង្ហាញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ GAC Aion V ជំនាន់ទី ២ នៅលើទីផ្សារសកលផងដែរ។

គួរឲដឹងផងដែរថា រោងចក្រផលិតរថយន្តរបស់ GAC ដែលស្ថិតក្នុងប្រទេសថៃនេះត្រូវបានបើកការសាងសងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ជាប្រភេទរោងចក្រផលិតនិងចែកចាយរថយន្ត ដែលចាយប្រាក់សាងសង់ប្រមាណ ៦៤,៨ លានដុល្លារ ជាមួយការរំពឹងជាបណ្តោះអាសន្នអាចនឹងផលិតរថយន្តបាន ៥មុឺនគ្រឿង ក្នុងឆ្នាំនេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយរោងចក្រថ្មីនេះទៀតសោកគឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន GAC Aion ដែលរំពឹងថាខ្លួននឹងអាចផលិតនិងចែកចាយរថយន្តបានចំនួន ១ លានគ្រឿងនៅក្នុងឆ្នាំ ២០២៥ ខាងមុខ។ គួបញ្ជាក់ផងថា នៅក្នុងព្រឹត្តិការណ៍ Thailand International Motor Expo លើកទី ៤០ កាលពីខែវិច្ឆិកាកន្លងទៅ ក្រុមហ៊ុន Aion បានដាក់បង្ហាញចេញនូវ concept រថយន្តរបស់់ខ្លួនចំនួន ៥ ម៉ូដែល ហើយរថយន្តទាំងនេះនឹងផលិតដោយដៃគូរវិនិយោគថៃ ជាមួយគម្រោយចែកចាយ​ទៅកាន់អគារតាំងបង្ហាញចំនួន ៣៤ កន្លែងផ្សេងគ្នាក្នុងប្រទេសថៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម