[ទីផ្សារបរទេស] កាលពីសប្តាហ៍មុន វីដេអូដែលថតដោយ Youtuber ម្នាក់ បានបង្ហាញឲ្យឃើញនៅរថយន្តអគ្គិសនី BMW i3s ប្រហែល ៧០ គ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជួលរថយន្តដែលបានក្ស័យធន ត្រូវបានទុកចោលនៅលើកោះ Jeju ប្រទេសកូរ៉េ។
ក្នុងនោះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនជួលរថយន្តបានក្ស័យធននៅឆ្នាំ ២០២០ រថយន្តដែលធ្លាប់ជាកម្មសិទ្ធិត្រូវបានរឹបអូស ហើយរថយន្តទាំងនេះត្រូវបានប្រមូលជាក្រុម ដោយទុកចោលនៅកន្លែងដាច់ស្រយាលនៅភាគខាងលិចនៃកោះទេសចរណ៍ដ៏ល្បីល្បាញ។
កាលពីមុនក្នុងឆ្នាំ ២០១៦-២០១៧ ក្រុមហ៊ុនជួលរថយន្តបានទិញរថយន្ត BMW i3 សរុប ២០០ គ្រឿង ដោយសារ i3 ជារថយន្តអគ្គិសនី មួយផ្នែកនៃតម្លៃត្រូវបានគាំទ្រដោយរដ្ឋាភិបាល ដែលមានតម្លៃ ៤៨ ៥០០ ដុល្លារ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ១៣ ៨០០ ដុល្លារ/គ្រឿង។
គិតត្រឹមចុងឆ្នាំ ២០២០ រដ្ឋាភិបាលកោះ Jeju បានកត់ត្រារថយន្តអគ្គិសនីចំនួន ៤,១០០ គ្រឿងដែលបានទិញផ្តាច់មុខនៅលើកោះនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមានបទប្បញ្ញត្តិបច្ចុប្បន្នដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាចយកថ្លៃដើមទិញរថយន្តបានមកវិញទេ បើទោះបីជាក្រុមហ៊ុនក្ស័យធន និងរឹបអូសរថយន្តក៏ដោយ។
នៅពាក់កណ្តាលឆ្នាំ ២០២១ ក្រុមហ៊ុន BMW កូរ៉េត្រូវបានអនុម័តដោយរដ្ឋាភិបាលដើម្បីទិញរថយន្តអគ្គិសនីខាងលើត្រឡប់មកវិញ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមានរថយន្តជាច្រើនគ្រឿងនៅចតទុកចោលនៅកន្លែងដដែល៕