ស្តាយណាស់! ឡាន Ferrari Roma តម្លៃជិត ២៥ម៉ឺនដុល្លារ មួយគ្រឿងខូចខាតយ៉ាងដំណំ

បុគ្គលិកនៃក្រុមហ៊ុនចែកចាយបានជួបរឿងដ៏អាក្រក់មួយនៅចំពោះមុខពួកគេ នៅពេលដែលជណ្តើរយន្តរថយន្តបានបាក់ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្ត Ferrari Roma ដែលជារថយន្តដ៏កម្រមួយ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារនៅឯក្រុមហ៊ុនចែកចាយរថយន្ត Ferrari នៅ Palm Beach County រដ្ឋ Florida នៅពេលដែលជណ្តើរយន្តរថយន្តដំណើរការខុសប្រក្រតី ខណៈពេលដែលអ្នកចែកចាយកំពុងផ្លាស់ប្តូររថយន្ត Roma ដែលជារថយន្តស្ព័រអ៊ីតាលីតម្លៃ ២៤៣ ៣៦០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីកើតហេតុហើយ រឿងដំបូងដែលត្រូវធ្វើនោះ PBCFR Battalion10 បានធ្វើការទប់ការលេចធ្លាយប្រេងពីរថយន្ត Roma ដែលបំពាក់ម៉ាស៊ីន V8 ចំណុះ ៣,៩លីត្រ twin-turbocharged ដែលមានកម្លាំង ៦១២សេះនេះ។ ព្រមទាំងកាត់នូវចរន្តអគ្គសនីនៅក្នុងអគារទាំងមួយ ហើយទើបក្រុមហ៊ុនអូសទាញបាននាំយករថយន្តស្ទូចមកស្ទូចរថយន្តនេះចេញពីជណ្តើរយន្ត។

រថយន្ត Roma ត្រូវ​បានលើក​ចេញ​ពី​ជណ្តើរយន្តបាន​ដោយ​ជោគជ័យ​ បន្ទាប់ពី​ចំណាយ​ពេល​មិន​តិច​ជាង​បួន​ម៉ោង​ទេ។ ក្នុងនោះគេ​មិន​ដឹង​ថា បញ្ហាអ្វី​ដែល​បណ្ដាល​ឲ្យ​ជណ្តើរយន្ត​រថយន្តនោះ​ដំណើរការ​ខុស​ប្រក្រតី ដែលធ្វើអោយធ្លាក់រថយន្តដ៏ថ្លៃមួយនេះខូចយ៉ាងដំណំបែបនេះនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម