[បរទេស] រថយន្តប្រភេទ Crossover អគ្គិសនីថ្មីដែលជិះបានចម្ងាយត្រឹម ២ ១៩៤ គីឡូម៉ែត្ររបស់ Toyota បានជួបឧបទ្ទវហេតុបើកបុកបង្គោលភ្លើងនៅសហរដ្ឋអាមេរិច។
រថយន្តអគ្គិសនី Toyota bZ4X ទទួលបានការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ដោយរថយន្តបានបុកបង្គោលភ្លើងពេញទំហឹង។ ខណៈផ្នែកខាងក្នុងមើលទៅមិនមានអ្វីប៉ះពាល់ខ្លាំងនោះទេ ដោយសារតែរថយន្តនេះបានទទួលសុវត្ថិភាពលំដាប់ផ្កាយប្រាំពីការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប Euro NCAP ។
វាមិនច្បាស់ទេថាតើមានការខូចខាតប៉ុន្មានដែលបានកើតឡើងចំពោះរថយន្តនេះ ប៉ុន្តែរថយន្ត bZ4X ដូចជាម៉ូដែល XLE នេះមានកញ្ចប់អាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង ដែលសាកថ្មម្តងជិះបានដល់ ៤០៥ គីឡូម៉ែត្រ ។