នៅពេលដែលអ្នកចំណាយលុយជាង ៣០ម៉ឺនដុល្លារ ដើម្បីទិញរថយន្តស្ព័រជិះ អ្នកក៏ត្រូវតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ជាពិសេសនៅពេលបើកបរលើផ្លូវសាធារណៈ។
ជាក់ស្តែង អ្នកបើកបររថយន្ត Ferrari 812 Superfast នៅចក្រភពអង់គ្លេសម្នាក់ ហាក់បីដូចជាបានធ្វើរឿងមួយ ដែលសូម្បីតែអ្នកបើកបរមានបទពិសោធន៍បំផុត រារែកចិត្តនឹងធ្វើ គឺ បិទមុខងារទប់លំនឹងរថយន្ត (Traction Control) នៅលើផ្លូវសាធារណៈ។
ជាលទ្ធផល បន្ទាប់ពីអ្នកបើកបររថយន្តអ៊ីតាលីខាងលើជាន់ហ្គែរបង្កើនល្បឿនភ្លាម ស្រាប់តែរថយន្តរ៉េចង្កូត ទៅបុកនឹងបង្កាន់ដៃស្ពានភ្លាមៗតែម្តង។
គួរឲ្យដឹងថា រថយន្ត Ferrari 812 Superfast មានបំពាក់ម៉ាស៊ីនចំណុះ ៦,៥លីត្រ naturally aspirated V12 មានកម្លាំងដល់ទៅ ៧៨៩សេះឯណោះ ដូច្នេះកត្តាម៉ាស៊ីនកម្លាំងខ្លាំង គួបផ្សំនឹងការបិទមុខងារទប់លំនឹងលើរថយន្តទៀត ទើបធ្វើឲ្យវាងាយនឹងរ៉េចង្កូត នៅពេលជាន់ហ្គែរបង្ខំ។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖