ស្អាតប្លែក! ឡានអគ្គិសនីដំបូងរបស់ SMART សាកថ្មម្តងជិះបាន ៤៤០គីឡូម៉ែត្រ បង្ហាញខ្លួនផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត SMART បានធ្វើការ​ដាក់​បង្ហាញចេញជា​ផ្លូវ​ការ​នៅ​រថយន្ត​អគ្គិសនី SMART Model #1 នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយត្រូវបានគេ​រំពឹង​ថា​នឹង​មានលក់​ប្រទេស​ចិន​មុន​អឺរ៉ុប និង​តាម​ពីក្រោយ​ដោយ​អាស៊ីអាគ្នេយ៍។

សម្រាប់រថយន្ត Smart model #1 មានប្រវែងសរុប ៤២៧០ មម ទទឹង ១៨២០ មម កំពស់ ១៦៤០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧៥០ មម រួមបញ្ចូលគ្នានូវការរចនា និងបច្ចេកវិទ្យាជាយ៉ាងល្អឥតខ្ចោះ ដោយបំពាក់ជាមួយប៉ាណាមុខបិទជិត, ចង្កៀងមុខប្រភេទ LED អបជាមួយអំពូលបំភ្លឺពេលថ្ងៃរាងអក្សរ V, ទ្វារគ្មានស៊ុម ដំបូលកញ្ចក់បែប Panoramic glass roof និងថាសកង់ស្ព័រទំហំ ១៩ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងនៃរថយន្ត Smart Model #1 នេះ បានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ៩,២ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៨ អ៊ីញ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៊ីញ ភ្ជាប់ជាមួយបច្ចេកវិទ្យា state-of-the-art Qualcomm។ លើសពីនេះ ក៏មានប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ADAS Intelligent Parking Assist Function adaptive speed control system និងប្រព័ន្ធ emergency avoidance system ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Smart Model #1 បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រ ដល់ ៤៤០ គីឡូម៉ែត្រ គាំទ្រនៅមុខងារសាកភ្លើងលឿន​ ដោយចាប់ពី ៣០% ដល់ ៨០%​ ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Smart មិន​ទាន់បាន​ប្រកាស​ពី​តម្លៃ​​នៅឡើយទេ ប៉ុន្តែរំពឹងថា ក្រុមហ៊ុននឹងប្រកាសព័ត៌មានលម្អិតអំពីតម្លៃក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម