ហេតុផល​ពិសេស​ធ្វើឱ្យឡាន ROLLS-ROYCE ដាក់​ឈ្មោះ​តាម​ដួងព្រលឹង

Rolls Royce Phantom

អ្នក​តាម​ដាន​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ Rolls-Royce ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ភាគ​ច្រើន​ម៉ូដែល​រថយន្ត​​ភាគ​ច្រើន​របស់​ក្រុមហ៊ុន​នេះ​បាន​ដាក់​ឈ្មោះ​តាម​ដួង​ព្រលឹង។ ជាក់​ស្ដែង​ដូច​ជា​ Rolls-Royce Ghost, Rolls-Royce Wraith និង Rolls-Royce Phantom។

ការ​ប្រើ​ប្រាស់​ឈ្មោះ​ដួង​ព្រលឹង​នេះ គេ​ជឿជាក់​ថា​មាន​ហេតុផល​ពិសេស​នៅ​ពី​ក្រោយ។ ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ Quora មួយ​រូប​បាន​រៀប​រាប់​ពី​មូលហេតុ​នៃ​ការ​ដាក់​ឈ្មោះ​ដួង​ព្រលឹង​ដូច​ខាង​ក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

“នៅ​ឆ្នាំ​ ១៩០៧ ក្រុមហ៊ុន​ Rolls-Royce បាន​ផលិត​រថយន្ត​ដំបូង​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ 40/50 h.p.។ អំឡុង​ពេល​នោះ​​រថយន្ត​ម៉ូដែល​ 40/50 h.p. នេះ​មួយ​គ្រឿង​ មាន​ពណ៌​ទឹក​ប្រាក់​ ត្រូវ​បាន​គេ​យក​ដាក់​តាំង​បង្ហាញ​​ក្នុង​កម្មវិធី​តាំង​ពិពណ៌​មួយ។ ​​​មាន​អ្នក​កាសែត​មួយ​រូប​ដែល​ឈរ​ក្បែរ​រថយន្ត​នេះ​ បាន​សរសើរ​​រថយន្ត​នេះ​​ថា​មាន​សំឡេង​ស្ងាត់​ ប្រៀប​ដូច​រូប​គេ​កំពុង​ឈរ​ក្បែរ​ព្រលឹង​អ៊ីចឹង។

ក្រោយ​មក​ទៀត​រថយន្ត​ស៊េរី​ថ្មី​របស់​ Rolls-Royce ក៏​បាន​ប្រើ​ឈ្មោះ​ Silver Ghost ជំនួស​ឲ្យ​ឈ្មោះ​ 40/50 h.p. វិញ ហើយ​ការ​យក​ដួង​ព្រលឹង​ធ្វើ​ជា​ឈ្មោះ​ក៏​បាន​ក្លាយ​ជា​ទំនៀមទម្លាប់​មួយ​ចាប់​ពី​ពេល​នោះ”។

បញ្ជាក់​ថា​ហេតុផល​ខាង​លើ​គឺ​ជា​ការ​យល់​ឃើញ​តៗ​គ្នា​ ប៉ុន្តែ​ស្ដាប់​ទៅ​ក៏​សម​ហេតុផល​ណាស់​ដែរ ដោយ​សារ​រថយន្ត​ Rolls-Royce នីមួយៗ​សុទ្ធ​តែ​មាន​សំឡេង​ស្ងាត់​ល្អ​បំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម