ហ៊ុន Tesla ដែល Panasonic ទិញ១០ឆ្នាំមុន ពេលនេះលក់ចេញវិញអស់បានលុយ ៣,៦ពាន់លានដុល្លារ

ដៃគូសហការយូរឆ្នាំមួយរបស់ Tesla គឺក្រុមហ៊ុន Panasonic បានលក់ភាគហ៊ុនដែលខ្លួនមានកាន់កាប់នៅ Tesla ក្នុងតម្លៃប្រមាណ ៣,៦ពាន់លានដុល្លារ កាលពីដើមឆ្នាំកន្លងទៅ។

ក្រុមហ៊ុនជប៉ុននេះបានសម្រេចចិត្តលក់ភាគហ៊ុនដើម្បីចង់កាត់បន្ថយការពឹងពាក់លើ Tesla និងដើម្បីប្រមូលនូវថវិកាសម្រាប់ការបណ្ដាក់ទុនផងដែរ។ យ៉ាងណាក្ដីការលក់ភាគហ៊ុននេះមិនបានប៉ះពាល់ដល់ការចាប់ដៃគូរវាង Panasonic និង Tesla ឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Panasonic បានទិញភាគហ៊ុន Tesla ចំនួន ១,៤លានហ៊ុន ក្នុងតម្លៃ ២១,១៥ដុល្លារ/មួយហ៊ុន កាលពីឆ្នាំ២០១០ ដែលពេលនោះបានចំណាយអស់ ៣០,១លានដុល្លារ។ ចាប់តាំងពីពេលនោះតម្លៃហ៊ុនរបស់ Tesla បានបន្តកើនឡើងឥតឈប់ឈរ (គិតត្រឹមថ្ងៃព្រហស្បត្តិ៍នេះមានតម្លៃ ៦៧៩,៨២ដុល្លារ) ដែលធ្វើឲ្យលោក Elon Musk ក្លាយជាបុគ្គលមានជាងគេម្នាក់នៅលើលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម