ឡាន Aston Martin Valhalla ទំនងជាប្រើម៉ាស៊ីនរបស់ Mercedes

បន្ទាប់ពីមានបញ្ហាប្រឈមក្នុងឆ្នាំ ២០២០ លោក Tobias Moers នាយកប្រតិបត្តិក្រុមហ៊ុន Aston Martin បាននិយាយថា ទោះបីជាការបង្ហាញខ្លួនរបស់រថយន្ត Valhalla ត្រូវបានពន្យាបេល ប៉ុន្តែវាកំពុងតែមកដល់ហើយ។ ទោះយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា វានឹងប្រើម៉ាស៊ីនអ្វី។

នាយកប្រតិបត្តិខាងលើរូបនេះបានប្រាប់វិនិយោគិន បន្ទាប់ពីការប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនក្នុងឆ្នាំ ២០២០ ថា “យើងនឹងមាន Valhalla ជាមួយយើង នៅឆមាសទី ២ នៃឆ្នាំ ២០២៣។ ជាមួយនឹងកិច្ចព្រមព្រៀងបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Mercedes-Benz វាមានឱកាសផ្សេងទៀតសម្រាប់ពួកយើង ទាក់ទងនឹងម៉ាស៊ីនចំហេះក្នុង ប៉ុន្តែយើងក៏នឹងនៅតែមាន Valhalla ប្រភេទប្រើអគ្គិសនីដដែល”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការបកស្រាយនេះ វាអាចមានន័យថា រថយន្ត Valhalla នឹងមិនមានម៉ាស៊ីន V6 ដែលបំផុសគំនិតចេញពីរថយន្តប្រណាំង F1 ដែលក្រុមហ៊ុនបានសន្យាថានឹងឌីហ្សាញដោយផ្ទាល់ដៃខ្លួនឯង នៅឆ្នាំ ២០២០។

ទោះបីជាគម្រោងម៉ាស៊ីន V6 របស់ Aston ហាក់ដូចជាកំពុងជិតស្លាប់ក៏ដោយ ក៏វានៅតែមានម៉ាស៊ីន V6 ដែលបំផុសគំនិតដោយ F-1 មួយផ្សេងទៀត ដោយសារកិច្ចព្រមព្រៀងបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Mercedes-Benz៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម