ឡាន Audi A6 E-Tron សាកម្តងជិះបាន ៧០០គ.ម នឹងបង្ហាញខ្លួននៅ ២ឆ្នាំទៀត

ក្រុមហ៊ុន Audi បានយកកម្មវិធី Shanghai Auto Show ដើម្បីបង្ហាញគំរូរថយន្ត A6 E-Tron ហើយវានឹងត្រូវចេញលក់នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Audi A6 E-Tron នឹងចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២៣។ រថយន្តនេះទំនងជាមានប្រវែងខ្លួន ៤ ៩៦០មីល្លីម៉ែត្រ ទទឹង ១ ៩៦០មីល្លីម៉ែត្រ និងកម្ពស់ ១ ៤៤០មីល្លីម៉ែត្រ។ វានឹងត្រូវផលិតផ្អែកលើគ្រោងឆ្អឹង PPE Platform ដែលចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុន Porsche។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា គំរូរថយន្ត A6 E-Tron ដែលបានបង្ហាញខ្លួន មានបំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤៦៩សេះ ប្រើប៉ុងពីរ ហើយបំពាក់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៤៣៥ម៉ាយ៍ ឬ ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ ក្រុមហ៊ុន Audi ក៏បានបញ្ជាក់រួចមកហើយដែរថា A6 E-Tron នឹងមានជម្រើសច្រើនម៉ូដែល រួមទាំងម៉ូដែល Basic ដែរប្រើម៉ូទ័រអគ្គិសនីមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម