ថ្មីៗនេះក្រុមហ៊ុន BMW បានប្រកាសថារថយន្ត BMW X5 ចំនួន ៤គ្រឿងប្រហែលជាបាត់ប៊ូឡុងលើកៅអីអ្នកបើកដែល BMW បានចេញសេចក្តីប្រកាសពីការប្រមូលយករថយន្ត X5 ទាំង ៤គ្រឿងត្រឡប់មកវិញបន្ទាប់ពីរកឃើញបញ្ហាកៅអីអ្នកបើកនេះ។
ការជូនដំណឹងអំពីការប្រមូលរថយន្តមកវិញត្រូវបានធ្វើឡើងតាមរយៈរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ថា(NHTSA) បានបង្ហាញថា ប៊ូឡុងមួយក្នុងចំណោមប៊ូឡុងទាំងបួនដែលភ្ជាប់ផ្នែកខាងក្រោយទៅនឹងស៊ុមកៅអីដែលអាចមិនត្រូវបានដំឡើងតាមលក្ខណៈបច្ចេកទេស។ ដូចនេះ កៅអីខាងក្រោយគឺមិនការជាប់ត្រឹមត្រូវ ហើយក្នុងករណីមានគ្រោះថ្នាក់ វាអាចបង្កើនហានិភ័យនៃការរងរបួសដល់អ្នកបើកបរ។
ក្រុមហ៊ុន BMW បានដឹងអំពីបញ្ហានេះនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីអ្នកផ្គត់ផ្គង់កៅអីបានចាប់អារម្មណ៍ទៅលើបញ្ហានេះ។ ដោយក្រុមហ៊ុនផ្គត់ផ្គង់បានជូនដំណឹងដល់ BMW ថាកៅអីអ្នកបើកបរដែលមានកំហុសមួយចំនួនអាចត្រូវបានបញ្ជូនទៅរោងចក្រដំឡើងរថយន្ត និងបានបំពាក់នៅលើរថយន្ត។
ពាក់ព័ន្ធនឹងការប្រមូលមកវិញមានម៉ូឌែល BMW X5 sDrive40iឆ្នាំ២០២៣ ១គ្រឿង, X5 M40i ១គ្រឿងដែលផលិតនៅចន្លោះថ្ងៃទី ៤ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងម៉ូដែល X5 xDrive 45e ចំនួន ២គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះបញ្ហានេះអតិថិជននឹងទទួលបានដំនឹងនាថ្ងៃទី ១៧ ខែកុម្ភៈខាងមុខនេះ ដើម្បីធ្វើការជួសជុល ឬផ្លាស់ប្តូរថ្មី៕