[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការអាប់ដេតបន្ថែមទៅលើរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនគឺ BMW i7 Protection ប្រភេទ sedan ដំបូងគេដែលបំពេញតាមស្តង់ដារការពារពិសេស ពេលជួបប្រទះការវាយប្រហារ នឹងមានសម្រាប់តែនៅក្នុងទីផ្សារអឺរ៉ុបប៉ុណ្ណោះ ។
យោងតាមការប្រកាសរបស់ក្រុមហ៊ុន BMW ម៉ូដែលនេះ បានបំពាក់តួខ្លួនធ្វើពីរថពាសដែកឈានដល់កម្រិតការពារ VPAM 10 ដែលអាចការពារពីការបាញ់ដោយគ្រាប់កាំភ្លើង ។ លើសពីនេះ ប្រព័ន្ធប៊ូម suspension ត្រូវបានធ្វើឲ្យប្រសើរឡើងវិញដើម្បីអាចផ្ទុកទម្ងន់ធ្ងន់របស់រថពាសដែកនេះ ខណៈកញ្ចក់មានកម្រាស់ក្រាស់ជួយការពារមនុស្សអង្គុយខាងក្នុងពេលវាយប្រហារដោយអាវុធផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ត្រូវបានបំពាក់ដោយកង់ទំហំ ២០ អ៉ីញស្រោបដោយសំបកកង់ Michelin tire ដែលបានរចនាយ៉ាងពិសេស ជួយឱ្យរថយន្តផ្លាស់ទីក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងបានយ៉ាងរលូត ទោះបីជាមិនមានខ្យល់ចេញចូលខាងក្នុងក៏ដោយ។
រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់ស្តង់ដារ M Sport ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៧៤៥ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើរយៈពេល ៦,៦ វិនាទី ៕