ឡាន Chevrolet Malibu ថ្មី ដាក់លក់នៅចិន តែ២ម៉ឺនដុល្លារ

Chevrolet បានប្រកាសចេញលក់រថយន្ត Malibu ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយបន្ថែមម៉ាស៊ីនថ្មីទៀតផង។

រថយន្ត Chevrolet Malibu XL ថ្មី មានបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១៦៦សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ ប្រភេទ Hydra-Matic អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ Sedan ដ៏ពេញនិយមមួយនៅចិននេះ មានកម្រិតស៊ីសាំងជាមធ្យម ៦,៣លីត្រ/១០០គីឡូម៉ែត្រ និង ៤,៨លីត្រ/១០០គីឡូម៉ែត្រ នៅពែលបើកលើផ្លូវលាត។

Malibu XL ផ្តល់ជម្រើសចំនួន ៣ម៉ូដែល គឺ Ruixing Edition, Sharp Version និង Ruilian Edition ដែលមានតម្លៃ ២៣ ៩០០ដុល្លារ, ២៥ ៣០០ដុល្លារ និង ២៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម