ក្រោយពីបានធ្វើការកែច្នៃរថយន្ត Ford Raptor ដាក់កង់ ៦ រួចមកហើយនោះ ពេលនេះក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Hennessey Peroformance បានសម្រេចចិត្តកែរថយន្ត Chevrolet Silverado ស៊េរីឆ្នាំ ២០២០ វិញម្ដង។
រថយន្តដែលទទួលបានការកែច្នៃពិសេសនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Goliath 6×6។ វាមានបំពាក់នូវប្រព័ន្ធទំហំធំ, ថាសកង់ Hennessey ទំហំ ២០ អ៊ីញ និងសម្បកកង់ទំហំ ៣៧ អ៊ីញប្រភេទ Off-Road, មានប្រព័ន្ធភ្លើង LED បាញ់ភ្លើងបានខ្លាំង, តួខ្លួនវែងជាងមុន និង ថែមកាងមុខក្រោយពោរពេញដោយអំណាច។
រថយន្ត Goliath 6×6 នេះបំពាក់ម៉ាស៊ីន General Motor ចំណុះ ៦,២ លីត្រ មាន ៨ ស៊ីឡាំង ដែលជាការផ្លាស់ប្ដូរធំមួយបើធៀបនឹងម៉ាស៊ីនដើមមានចំណុះ ២,៩ លីត្រ ហើយវាអាចបង្កើតកម្លាំងបាន ៧០៥ សេះ។
រថយន្តកែច្នៃពិសេសនេះ មានគម្រោងថាផលិតត្រឹម ២៤ គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងៗមានតម្លៃ ៣៧៥ ០០០ ដុល្លារឯណោះ ថ្លៃជាងរថយន្ត Chevrolet Silveradoដែលលក់នៅអាមេរិកដល់ ១៣ ដង៕