រថយន្ត Toyota Corolla Cross ដែលទើបចេញលក់លើទីផ្សារប្រទេសវៀតណាមកាលពីដើមខែសីហា បានជាប់ឈ្មោះក្នុងបញ្ជីរថយន្តលក់ដាច់បានច្រើនជាងគេទាំង១០ប្រចាំខែតុលា នៅប្រទេសវៀតណាម ដែលបញ្ជាក់បានថារថយន្តដែលមានតម្លៃចាប់ពីប្រមាណ ប្រមាណ ៣៥ ៤៤៤ដុល្លារ នេះ ទទួលបានការគាំទ្រខ្លាំងមិនធម្មតាឡើយ។
ខាងក្រោមជារថយន្តទាំង១០ ដែលលក់ចេញបានច្រើនជាងគេនៅវៀតណាម ៖
១. Toyota Vios ៖ ៣ ៤៤៣គ្រឿង
២. Hyundai Accent ៖ ២ ២៣០គ្រឿង
៣. VinFast Fadil ៖ ១ ៨៥១គ្រឿង
៤. Hyundai i10 ៖ ១ ៧៥៩គ្រឿង
៥. Mitsubishi Xpander ៖ ១ ៦៨៣គ្រឿង
៦. Mazda CX-5 ៖ ១ ៦៧១គ្រឿង
៧. Ford Ranger ៖ ១ ៥៨៣គ្រឿង
៨. Toyota Corolla Cross ៖ ១ ៥៤៨គ្រឿង
៩. Kia Cerato ៖ ១ ៥២៨គ្រឿង
១០. Kia Seltos ៖ ១ ៤០២គ្រឿង