រថយន្ត Toyota Corolla iM ស៊េរីឆ្នាំ ២០១៧ ប្រភេទ Formula Drift Car មួយគ្រឿង ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ 2017 Formula Drift Pro Championship ឥឡូវនេះត្រូវបានគេដាក់លក់ក្នុងតម្លៃពិសេសមួយ។
រថយន្តនេះត្រូវបានរចនា និងផលិតឡើងដោយក្រុម Papadakis Racing រួមទាំងអ្នកបើកបរ ឈ្មោះ Fredric Aasbo ផងដែរ។ រថយន្តប្រភេទ Formula Drift Car ខាងលើប្រើម៉ាស៊ីនសាំងចំណុះ ២,៧ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយនឹងបំពង់ហ្គាស់ថាមពល ដែលជួយឲ្យវាបង្កើតកម្លាំងបានរហូតដល់ទៅ ១ ០០០ សេះ។
ដោយសារតែវាជារថយន្តប្រណាំង ដូច្នេះគេបានប្រើប្រអប់លេខដៃ ៤ វគ្គ និង ប្រព័ន្ធបើកបរប៉ុងមួយ វិលកង់ក្រោយ RWD។ មិនតែប៉ុណ្ណោះ ដើម្បីផលិតរថយន្ត និងធានាថាវាត្រូវតាមស្តង់ដារ Formula Drift ក្រុម Papadakis Racing បានដោះគ្រឿងបរិក្ខាមិនចាំបាច់ក្នុងរថយន្តចេញទាំងអស់ នៅសល់តែគ្រោងឆ្អឹង ដើម្បីកាត់បន្ថយទម្ងន់របស់វា។
រថយន្ត Toyota Corolla iM សម្រាប់បើក Drift ប្រណាំងគ្នានេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៤៦ ១០០ ដុល្លារតែប៉ុណ្ណោះ៕