ឡាន F-150 Raptor ស៊េរីឆ្នាំ២០២១ ឡើងថ្លៃលើសមុន ១ម៉ឺនដុល្លារ

ផ្អែកតាមដំណឹងដែលបានបើកបង្ហាញដោយ BlueOvalForums បានឲ្យដឹងថារថយន្ត F-150 Raptor ស៊េរីឆ្នាំ២០២១ និងរថយន្ត F-150 Tremor នឹងចាប់ផ្ដើមការផលិតនៅថ្ងៃទី៦ ខែកក្កដាខាងមុខនេះ។

ប្រសិនបើផែនការចាប់ផ្ដើមតាមការគ្រោងទុក នោះរថយន្ត F-150 Raptor ស៊េរីថ្មីដំបូងនឹងចាប់ផ្ដើមរំកិលចេញពីរោងចក្រ និងដឹកជញ្ជូនដល់អតិថិជននៅអំឡុងចុងខែកញ្ញា ឬនៅដើមខែតុលា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អំពីរថយន្ត F-150 Raptor ស៊េរីឆ្នាំ២០២១នេះដែរ បើផ្អែកតាម F150Gen14 បានឲ្យដឹងថារថយន្តនេះនឹងមានតម្លៃចាប់ពី ៦៤ ១៤៥ដុល្លារនៅទីផ្សារអាមេរិក ដោយមិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន។ តម្លៃនេះមានការកើនឡើងបើប្រៀបនឹង F-150 Raptor ឆ្នាំ២០២០ ដែលមានតម្លៃចាប់ពី ៥៣ ៤៥៥ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម