យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ចំនួនលក់នៅត្រីមាសទី៤ នៃឆ្នាំ២០១៩ របស់ក្រុមហ៊ុនរថយន្តអ៊ីតាលី បានកើនឡើងរហូតដល់ទៅ ២២% ដោយសារតែម៉ូដែល Portofino និង 812 Superfast។
ដោយសារតែការកើនឡើងនៃចំនួនលក់រថយន្ត Portofino និង 812 Superfast ទាំង២ម៉ូដែលនេះ បានធ្វើឲ្យ Ferrari រកចំណូលបានដល់ ៣៦៨លានដុល្លារឯណោះ។
គួរឲ្យដឹងថា បច្ចុប្បន្ន Ferrari កំពុងលក់រថយន្តស្ព័រជាច្រើនម៉ូដែល ក្នុងនោះរួមមានដូចជា 812 Superfast, 812 GTS, SF90 Stradale, F8 Tributo, F8 Spider, 488 Pista, 488 Pista Spider, GT4Lusso, GT4Lusso T, Portofino, Roma និងម៉ូដែលពិសេស ២ទៀត គឺ Monza SP1 និង SP2។
យ៉ាងណាក៏ដោយ Ferrari កំពុងតែសម្ងំផលិតរថយន្តប្រភេទ Hypercar ថ្មី ដែលផ្តោតសំខាន់លើទម្ងន់ស្រាល និង Aerodynamics រួមទាំងការផលិតរថយន្តម៉ូដែល SF90 Stradale កម្លាំងខ្លាំងជាងមុន និង SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល Purosangue ទៀតផង៕