ឡាន Hummer អគ្គិសនីលក់ដាច់អស់ក្នុងពេលត្រឹម ១០នាទី

ក្រុមហ៊ុន​រថយន្ត GMC បាន​ប្រកាស​ឲ្យ​ដឹង​ថា​រថយន្ត Hummer EV ប្រភេទ Edition 1 បាន​លក់​ដាច់​អស់​ក្នុង​រយៈ​ពេល​​ត្រឹម​ប្រមាណ​ ១០​​នាទី ទោះ​បី​ជា​វា​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ១១២ ៥៩៥​ដុល្លារ ក្ដី។

វា​ជា​​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​ក្រុមហ៊ុន GMC មិន​បាន​ប្រាប់​​អំពី​ចំនួន​​ផលិត​សរុប​នៃ​រថយន្ត Hummer EV Edition 1 នោះ​ទេ។ ក្រុមហ៊ុន GMC បាន​និយាយ​ថា​ការ​ឆ្លើយ​តប​ចំពោះ​រថយន្ត Hummer EV មាន​ខ្លាំង​លើស​ការ​រំពឹង​ទុក ហើយ​រថយន្ត​ភីកអាប់​អគ្គិសនី​បាន​ក្លាយ​ជា​ឈ្មោះ​ដែល​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ Google ពេល​ប្រកាស​ចេញ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​

Hummer EV Edition 1 ​ដំណើរ​ការ​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។ ម៉ូទ័រ​អគ្គិសនី​នេះ​ដែរទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម