[ទីផ្សារបរទេស] រថយន្ត Hybrid សរុបជាង ១,៩លានគ្រឿង ត្រូវបានចុះបញ្ជីនៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០២០កន្លងទៅ ដែលបានកើនឡើងពី ១,១លានគ្រឿង កាលពីឆ្នាំ២០២០។
លទ្ធផលលក់នេះបានធ្វើឲ្យ Hybrid លក់ដាច់បានច្រើនជាងរថយន្តម៉ាស៊ូតជាលើកដំបូងនៅអឺរ៉ុប ដោយតួលេខដែលខុសគ្នាគឺមានត្រឹម ៤៨គ្រឿងប៉ុណ្ណោះ។ ក្នុងនោះ Hybrid លក់បាន ១ ៩០១ ២៣៩គ្រឿង ខណៈដែលរថយន្តម៉ាស៊ូតលក់បាន ១ ៩០១ ១៩១គ្រឿង។
គួរកត់សម្គាល់ផងដែរចំនួនរថយន្តម៉ាស៊ូតដែលបានចុះបញ្ជីបានបន្តធ្លាក់ចុះចាប់តាំងពីការផ្ទុះរឿងអាស្រូវ Dieselgate កាលពីឆ្នាំ២០១៥ ដោយកាលពីឆ្នាំ២០២០ មានរថយន្តម៉ាស៊ូតចំនួន ២,៧៧លានគ្រឿង បានលក់ចេញលើទីផ្សារ។
ទន្ទឹមនឹងរឿងអាស្រូវរបស់រថយន្តម៉ាស៊ូត ការគាំទ្ររបស់រដ្ឋាភិបាលចំពោះរថយន្តជួយដល់បរិស្ថានបានក្លាយជាចំណែកធ្វើឲ្យរថយន្ត Hybrid ក៏ដូចជារថយន្តអគ្គិសនីសុទ្ធ កាន់តែទទួលបានការគាំទ្រខ្លាំង។
គួរដឹងថាឆ្នាំ២០២១កន្លងទៅ ការលក់រថយន្តអគ្គិសនីសុទ្ធបានកើនឡើង ៦៣,១% នៅអឺរ៉ុប ដោយលក់បានសរុបជិត ៨៧៨ ៥០០គ្រឿង ចំណែករថយន្ត PHEV លក់បានជិត ៨៦៧ ១០០គ្រឿង កើនឡើង ៧០,៧%៕