ក្រុមហ៊ុន Hyundai បានបង្ហាញរូបភាព Teaser ជាច្រើនសន្លឹកបន្ថែមទៀតនៃរថយន្ត Kona N ស៊េរីឆ្នាំ ២០២២ ដោយតាមរយៈរូបភាពឃើញថាវាមានប្រើប្រាស់រចនាបថទាក់ទាញខុសពី Kona ធម្មតា គឺមានលក្ខណៈជារថយន្តស្ព័រមួយ។
ខណៈដែលបានបង្ហាញរូបរាងខ្លះៗ ប៉ុន្តែ Hyundai នៅរក្សាការសម្ងាត់បានយ៉ាងល្អទាក់ទងនឹងផ្នែកគ្រឿងម៉ាស៊ីននៃរថយន្ត Kona N ស៊េរីឆ្នាំ ២០២២ នេះ។
យ៉ាងណាក្ដីពីមុនមកក្រុមហ៊ុនធ្លាប់ឲ្យតម្រុយថារថយន្តនេះនឹងមានបំពាក់ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ និងប្រអប់លេខ៨វគ្គ។ ម៉ាស៊ីននេះរំពឹងថាដូចគ្នានឹងម៉ាស៊ីនលើរថយន្ត Veloster N ដែលវាអាចផលិតកម្លាំងបាន ២៧៥សេះ។
Hyundai បាននិយាយថា Kona N នឹងមានផ្ដល់ជូននូវកម្លាំងដ៏ខ្លាំងក្លាជាមួយបទពិសោធន៍បើកបរដ៏អស្ចារ្យ ហើយក៏នឹងមានបំពាក់នូវមុខងារបើកបរពិសេសៗមួយចំនួនផងដែរ រួមមានទាំង Launch Control ផងដែរ៕