ក្រុមហ៊ុន Hyundai Australia បានធ្វើការកែកុនទៅលើត្រកូលរថយន្តអគ្គិសនី Kona Electric ដោយបន្ថែមប្រភេទ Base Model ថ្មី ហៅថា Standard Range។
រថយន្ត Kona Electric Standard Range ឆ្នាំ២០២២ នេះ បំពាក់កញ្ចប់អាគុយទំហំ ៣៩,២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ១៣៤សេះ និងចម្ងាយបើកបរ ៣០៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
រថយន្ត Kona Electric Standard Range ត្រូវបានដាក់លក់ក្នុងតម្លៃ ៥៤ ៥០០ដុល្លារអូស្ត្រាលី ឬប្រហែល ៣៩ ២០០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Elite និង ៥៨ ០០០ដុល្លារអូស្ត្រាលី ឬ ៤១ ៧០០ដុល្លារអាមេរិក សម្រាប់ម៉ូដែល Highlander។
ដោយឡែករថយន្ត Kona Electric ប្រភេទ Extended Range ដែលបំពាក់កញ្ចប់អាគុយ ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ដាក់លក់ចាប់ពីតម្លៃ ៦០ ៥០០ដុល្លារអូស្ត្រាលី ឬ ៤៣ ៥០០ដុល្លារ និង ៦៤ ០០០ដុល្លារអូស្ត្រាលី ឬ ៤៦ ០០០ដុល្លារអាមេរិក។
រថយន្ត SUV អគ្គិសនីខ្នាតតូចនេះមានបំពាក់លក្ខណៈពិសេសជាច្រើន ដូចជា ប្រព័ន្ធឆែកសម្ពាធកង់, កាមេរ៉ាមើលក្រោយ, ពូកស្បែក, កុងទ័រទំហំ ១០,២៥អ៊ីញ, Speaker ៨គ្រាប់ ប្រភេទ Harman Kardon, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កុងទ័របាញ់លើកញ្ចក់, ដំបូល Sunroof កញ្ចក់, ប្រព័ន្ធភ្លើង Ambient Lighting ក្នុងកាប៊ីន និងមុខងារកម្តៅដៃចង្កូតទៀតផង៕