ឡាន Mazda CX-60 ប្រភេទសាកភ្លើងបាន នឹងប្រកាសចេញនៅអឺរ៉ុបឆាប់ៗ

[ទីផ្សារបរទេស] ក្រុមហ៊ុន Mazda បានចេញផ្សាយ Teaser នៃរថយន្ត CX-60 ថ្មីដែលជាប្រភេទ​ SUV ៥កៅអី PHEV សម្រាប់ទីផ្សារអឺរ៉ុប ដែលគ្រោងនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ។

Mazda CX-60 នឹងជារថយន្តម៉ូដែលដំបូងរបស់ Mazda ដែលមានប្រើប្រព័ន្ធម៉ាស៊ីន PHEV ហើយតាមរយៈ Teaser គឺបានបញ្ជាក់ច្បាស់អំពីរូបភាពដែលធ្លាប់បានលេចធ្លាយកន្លងមកពី Mazda CX-60 គឺពិតជាមានរូបរាងដូចអ្វីដែលបានលេចធ្លាយមែន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន PHEV ដំបូងនេះនឹងប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបានជាង ៣០០សេះ។ Mazda មិនបាននិយាយលម្អិតច្រើនពីប្រព័ន្ធម៉ាស៊ីននេះឡើយ ប៉ុន្តែបាននិយាយថាវានឹងផ្ដល់ជូនការបើកបរជាទីគាប់ចិត្ត ជាមួយការបើកបរគ្រប់ស្ថានភាព ដែលទំនងជាឲ្យតម្រុយពីប្រព័ន្ធបើកបរវិលកង់បួន។

ក្រៅពី PHEV រថយន្តនេះក៏នឹងមានផ្ដល់ជាជម្រើសម៉ាស៊ីនថ្មីគឺ Skyactiv-X ៦ស៊ីឡាំង ជាមួយ Skyactiv-D ដែលជាប្រព័ន្ធម៉ាស៊ីន Hybrid ខ្នាតកណ្ដាល។

បន្ថែមពីនេះដែរ CX-60 នឹងមានការចូលរួមពីសំណាក់រថយន្ត CX-80 ដែលមាន៧កៅអីនៅថ្ងៃអនាគត ដែលផលិតផលពីរប្រភេទនេះគឺផលិតឡើងសម្រាប់ប្រទេសដែលមានផ្លូវតូចចង្អៀតដូចជាអឺរ៉ុប និងជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម