ឡាន MPV អគ្គិសនីសុទ្ធ Zeekr 009 សាកភ្លើងពេញម្តងជិះបានជាង ៨០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Zeekr 009 ប្រភេទ MPV អគ្គិសនីសុទ្ធដ៏ប្រណិតមាន ២ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៦៨ ៥១២ ដុល្លារ ដល់ ៨០ ៧៣២ ដុល្លារនៅប្រទេសចិន ។

រថយន្តនេះ មានប្រវែងសរុប ៥ ២០៩ ម.ម ទទឹង ២ ០២៤ ម.ម កំពស់ ១ ៨៦៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ២០៥ ម.មត្រូវបានធ្វើតេស្តទៅលើប្រព័ន្ធ aerodynamic ច្រើនជាង ២០ ដង ដើម្បីផ្តល់នៅបើករជ្រែកខ្យល់បានយ៉ាងល្អ ខណៈនៅផ្នែកខាងក្រៅត្រូវបានរចនាក្រោមភាសានៃការរចនា “SPRING OF LIGHT” ជាមួយអំពូលបំភ្លឺពេលថ្ងៃ LED ចំនួន ៣២ គ្រាប់ ប្រើប្រាស់នៅទ្វាររូតចំហៀងអគ្គិសនី ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED បែបគ្រីស្តាល់ជាមួយនឹងអំពូល LED សរុបចំនួន ៤០២ គ្រាប់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយស្បែកដ៏ប្រណិតទៅកៅអី តាប្លូ នៅលើកុងស៊ូលមានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 ប្រព័ន្ធ OTA និងឧបករណ៍បំពងសំឡេងម៉ាក Yamaha ២០ ចំនុច ជាដើម ។ លើសពី ក៏បានភ្ចាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ៣០ មុខងារឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៥៤៤ សេះ និងកម្លាំងរមួល ៦៩៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយជំនាន់ថ្មីទំហំ ១៤០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៨២២ គីឡូម៉ែត្រ គាំទ្រការសាកថ្មល្បឿនលឿន DC ដោយសាក ១០%-៨០% ប្រើរយៈពេល ២៨ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម