ឡាន MPV អគ្គិសនីសុទ្ធថ្មីរបស់ Toyota សាកភ្លើងម្តងជិះបាន ៣៤០គីឡូម៉ែត្រ ឯតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Toyota Proace Verso ប្រភេទ MPV ជាមួយតម្លៃលក់ចាប់ពី ៤០ ៦០០ ដុល្លារ ដល់ ៧១ ៣០០ ដុល្លារ ។

រថយន្តនេះ បំពាក់អាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Proace Verso ទទួលបានការឌីស្សាញថ្មី ដែលមានរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED រួមទាំងទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី និងថាសកង់ទំហំ ១៧អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម