ឡាន MPV អគ្គិសនីសុទ្ធទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ របស់ MG ចេញលក់ជាផ្លូវការនៅប្រទេសថៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus 7 ស៊េរីឆ្នាំ ២០២៤ ប្រភេទ e-MPV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ចេញពីអង្គភាពវាយតម្លៃប្រចាំអឺរ៉ុប ជាមួយតម្លៃលក់ចាប់ពី ៤៨ ១៥៨ ដុល្លារ នៅទីផ្សារប្រទេសថៃ ។

MG Maxus 7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Cell-to-Pack Lithium-ion អាចការពារទឹក ទំហំ ៩០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកកម្លាំង ១២០គីឡូវ៉ាត់ អាចសាកពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG MAXUS 7 ត្រូវបានផលិតឡើងជាប្រភេទ e-MPV ខ្នាតកណ្តលបន្ទាប់ពី MAXUS 9 ជាមួយការរចនាផ្នែកខាងក្រៅបែប minimalistic ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ទ្វាររូតដើរដោយថាមពលរអគ្គិសនី រួមទាំងទ្វារខាងក្រោយបើក និងបិទដោយអគ្គិសនីផងដែរ ។

ចំពោះនៅខាងក្នុងជាព្រភេទកាប៉ីន៣ ជួរ មាន ៧កៅអី កៅអីអ្នកបើកបរដែលមានប្រព័ន្ធជំនួយចង្កេះ ខណៈកៅអីជួរទី ២ ជាប្រភេទ captain seat នឹងនៅលើតាប្លូមានអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងចំនួន ៨ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ចំនួនដល់ទៅ ២៥មុខងារឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម