ឡាន MPV អគ្គិសនីសុទ្ធរបស់ចិនមួយនេះ សាកភ្លើងម្តងជិះបាន ៨០០គីឡូម៉ែត្រជាង ឯតម្លៃចាប់ពីខ្ទង់ ៥មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត LEVC ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់ចេញលក់នៅរថយន្ត LEVC L380 ប្រភេទ MPV ៨កៅអី អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៥២ ៣០០ ដុល្លារ ដល់ ៦៦ ០៥០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨១៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

LEVC L380 ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានមានការឌីស្សាញនៅផ្នែកខាងមុខ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ដោយកៅអីជួរទី ២ និងទី ៣ អាចបង្វិល រួមទាំងបត់រាបស្មើរបាន ដែលផ្តល់នៅភាពទូលាយ ក៏ដូចជាកន្លែកផ្ទុកបានច្រើនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម