ចាប់តាំងពីការចេញលក់នៅខែធ្នូឆ្នាំមុនមក តម្រូវការរថយន្តអគ្គិសនី Porsche Taycan មានខ្ពស់គួរឲ្យភ្ញាក់ផ្អើល ដោយនៅសហរដ្ឋអាមេរិកវាអាចលក់ចេញបានលើសពី ៤ពាន់គ្រឿងហើយ។
នៅត្រីមាសទី៣ នៃឆ្នាំ ២០២០ នេះ រថយន្ត Porsche Taycan បានក្លាយជារថយន្តលក់ដាច់ជាងគេលំដាប់ទី៣ របស់ Porsche លើទីផ្សារអាមេរិក ដែលលក់បានច្រើនជាងរថយន្ត 911 ប៉ុន្តែនៅចាញ់រថយន្ត Macan និង Cayenne នៅឡើយ។ អាចចាត់ទុកថាជាលទ្ធផលដ៏ល្អមួយ ដោយសារការផលិតរថយន្ត Taycan ត្រូវបានបិទអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ធ្វើឲ្យមានការយឺតយ៉ាវរាប់សប្ដាហ៍។
រថយន្ត Taycan ក៏បានជួយឲ្យម៉ាក Porsche ទទួលបានអតិថិជនថ្មីៗច្រើនផងដែរ។ បើតាមការឲ្យដឹងពី Porsche មានមួយភាគបីនៃម្ចាស់រថយន្ត Porsche Taycan គឺជាអ្នកប្ដូរមកពីម៉ាករថយន្តផ្សេង៕