នៅពេលដែល RAM បង្ហាញចេញរថយន្ត 1500 TRX Launch Edition មានមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងតម្លៃរបស់វា ដែលមានចាប់ពី ៩២ ០១០ដុល្លារឯណោះ។
យ៉ាងណាក្ដី RAM បានបញ្ជាក់ថារថយន្តសរុបទាំងអស់ ៧០២គ្រឿងនៃ 1500 TRX Launch Edition នេះ បានលក់ដាច់អស់ក្នុងពេលប្រហែលជា ៣ម៉ោងប៉ុណ្ណោះ។ គួរដឹងថារថយន្ត 1500 TRX Launch Edition នេះ មានតម្លៃថ្លៃជាងប្រភេទធម្មតាខ្ទង់ ២ម៉ឺនដុល្លារ ដោយវាពិសេសត្រង់ថាមានរូបរាងខុសពីប្រភេទធម្មតា និងមានបង្កើនសមត្ថភាពលើការបើកបរផ្លូវពិបាកកាន់តែខ្លាំងផងដែរ។
រថយន្តភីកអាប់ 1500 TRX Launch Edition នេះមានប្រើប្រាស់ម៉ាស៊ីនដូចជាប្រភេទធម្មតាដែរ ពោលគឺមានម៉ាស៊ីន Supercharged ចំណុះ៦ ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧០២សេះ។ វាមានប្រើប្រាស់ប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន។ ម៉ាស៊ីនរថយន្ត អាចឲ្យរថយន្តស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ៤,៥វិនាទី៕