ឡាន Range Rover ដែល David Beckham ធ្លាប់ជិះ​ ពេលនេះលក់ចេញបានជាង២ម៉ឺនដុល្លារ

Range Rover Sport Kahn ស៊េរីឆ្នាំ ២០០៧ មួយគ្រឿងដែលធ្លាប់ជារថយន្តប្រើប្រាស់ដោយកីឡាករបាល់ទាត់ល្បីឈ្មោះ David Beckham ត្រូវបានលក់ចេញក្នុងកម្មវិធីលក់ដេញថ្លៃមួយដែលបានតម្លៃប្រមាណ​ ២១ ០០០ដុល្លារ។

រថយន្តនេះពេលដែលទើបចេញថ្មីតែម្ដងគឺមានតម្លៃរហូតដល់ខ្ទង់សែនដុល្លារ ហើយកាលពីខ្ទង់៥ឆ្នាំមុន វាធ្លាប់ត្រូវបានលក់ក្នុងកម្មវិធីដេញថ្លៃមួយបានតម្លៃចន្លោះពី​ ៣១ ២០០ដុល្លារ ទៅ ៣៤ ០០០ដុល្លារផងដែរ។ យ៉ាងណាក្ដីដោយសារអាយុកាលកាន់តែចាស់ និងត្រូវបានប្រើប្រាស់បានអស់ជាង១០ម៉ឺនគីឡូម៉ែត្រទៅហើយនោះ​ ធ្វើឲ្យតម្លៃរបស់វាកាន់តែធ្លាក់ថ្លៃ។ ហេតុនេះវាគឺជារថយន្តតារាល្បីដែលមានតម្លៃធូរបំផុតមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,២លីត្រ ជាប្រភេទ Supercharged ចំនួន៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៣៨៥សេះ។ ម៉ាស៊ីននេះអាចស្ទុះពី ០​ ដល់ ១០០គីឡូម៉ែត្រក្នុងពេល ៧,១វិនាទី និងមានល្បឿនអតិបរមា ២០៩គ.ម/ម៉។

ក្នុងរថយន្តនេះមានចំណុចមួយចំនួនដែលអាចបញ្ជាក់អំពីអត្តសញ្ញាណរបស់តារាបាល់ទាត់ល្បី ដូចជានៅលើកម្រាលព្រំមានជាឈ្មោះ ហើយនៅក្បែរប្រព័ន្ធសំឡេងក៏មានឈ្មោះ។ បន្ថែមពីនេះនៅលើលិខិតចុះបញ្ជីម្ចាស់ដើមឃើញមានអាសយដ្ឋាន និងហត្ថលេខារបស់ David Bechkam ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម