ឡាន Sedan របស់ Lexus ជិះចម្ងាយ ១០០គ.មស៊ីសាំងប្រហែល ៤លីត្រ ចេញលក់ក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ពី ១១ម៉ឺនដុល្លារ

ក្រុមហ៊ុន Lexus Thailand បានធ្វើការចេញលក់រថយន្ត Sedan ជំនាន់ទី៧ នៃត្រកូល ES សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ ខណ:បេលរថយន្ត Sedan នេះទទួលបានការឌីស្សាញថ្មី ជាមួយការប្រើប្រាស់គ្រោងឆ្អឹង GA-K។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Lexus ES ឆ្នាំ២០២២ ផ្តល់នូវជម្រើសម៉ូឌែលចំនួន ៤ប្រភេទគឺ ES 300h Luxury មានតម្លៃចាប់ពី ១១១ ៤៣៥ដុល្លារ, ES 300h Grand Luxury មានតម្លៃចាប់ពី ១១៦ ៦៦១ដុល្លារ, ES 300h Premium មានតម្លៃចាប់ពី ១២៩ ៤១៩ដុល្លារ និង ES 300h F-Sport មានតម្លៃចាប់ពី ១៣៤ ៦៤៤ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការរចនាថ្មីរថយន្ត Lexus ES បានបំពាក់ជាមួយប៉ាណាខាងមុខពណ៌ខ្មៅ, ថាសកង់ Alloy ទំហំ ១៩អ៊ីញ, ចង្កៀងខាងមុខប្រភេទ LED, អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ LSSPជំនាន់ទី២ ដែលមានមុខងារដូចជា៖ Collision Prevention System with Pedestrian Detection, Lane Departure Warning System, Automatic Steering Wheel pull-back Function, Automatic High Beam Brightness Reduction System, Blind Spot Warning System និង Automatically Brake។

រថយន្ត Lexus ES ឆ្នាំ ២០២២ បំពាក់ដោយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ និងកញ្ចប់អាគុយនីកែល Hybrid ដែលផលិតកម្លាំងសរុបបាន ២១០សេះ ព្រមទាំងមានកម្រិតស៊ីសាំងជាមធ្យម ៤,៣លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម