Volvo បានបង្ហាញក្ដីរំពឹងថារថយន្ត SUV នឹងកាន់កាប់ចំណែកធំក្នុងចំនួនលក់សរុបរបស់ខ្លួនលើទីផ្សារសកល ក្រោយពីខ្លួនបានបន្ថែមរថយន្ត SUV ថ្មីមួយម៉ូដែលទៀត ដែលស្ថិតនៅក្រោមរថយន្ត CX40។
Volvo រំពឹងថាចំនួនលក់ SUV នឹងមានចំណែករហូតដល់ ៧៥%។ ត្បិតថា Volvo មិនបញ្ជាក់អំពីកាលបរិច្ឆេទនៃរថយន្ត SUV ក្ដោបក្ដាប់ចំនួនលក់ច្រើនដូចនេះ ប៉ុន្តែគួរដឹងថាក្នុងពេល ១១ខែនៃឆ្នាំ ២០២០ នេះ ចំនួនរថយន្ត SUV ដែលលក់ចេញគឺស្មើនឹង ៧១% នៃចំនួនលក់សរុបរបស់ Volvo ដែលកើនឡើងពីចំនួន ៦៣% កាលពីឆ្នាំមុន។
រថយន្តដែល Volvo អាចលក់ដាច់បានច្រើនជាងគេនៅឆ្នាំនេះគឺម៉ូដែល CX60 ដែលមានចំនួនលក់សរុប ១៦៩ ៤៤៥គ្រឿង នៅទូទាំងសកលលោក៕