រថយន្ត Rezvani Tank ស៊េរីថ្មីឆ្នាំ ២០២០ គ្រោងនឹងបង្ហាញវត្តមានឆាប់ៗនេះ ហើយមុនការប្រកាសចេញនេះ គេបានដឹងដំណឹងសំខាន់ៗខ្លះទាក់ទងនឹងរថយន្ត ដែលគេឲ្យឈ្មោះថា “រថយន្តរថក្រោះ” នេះ។
Rezvani Tank ស៊េរីថ្មី នឹងមានប្រើប្រាស់រូបរាងថ្មីទាំងស្រុង មិនប្រើប្រាស់ផ្នែកពីម៉ូដែលចាស់នោះទេ។ បន្ថែមពីនេះវានឹងមានបំពាក់ម៉ាស៊ីន ៦,២ លីត្រ Supercharged ចំនួន ៨ ស៊ីឡាំង ដែលមានដូចនៅលើ Dodge Challenger SRT Demon ប៉ុន្តែវាមានកម្លាំងខ្លាំងបំផុត ពោលអាចបង្កើតកម្លាំងដល់ ១០០០ សេះឯណោះ។
នេះមានន័យថា ពេលរថយន្ត Tank ស៊េរីថ្មីនេះលេចមុខនៅសប្ដាហ៍ក្រោយ វានឹងក្លាយជារថយន្ត SUV ដែលមានកម្លាំងខ្លាំងជាងគេលើផែនដី។ ការចេញលក់រថយន្តមហាកម្លាំងនេះ នឹងចាប់ផ្ដើមនៅចន្លោះខែធ្នូ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២០។ ចំពោះតម្លៃមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរថយន្ត Tank ស៊េរីមុនមានតម្លៃចាប់ពី ១៦៥ ០០០ ដុល្លារ ដល់ ២៩៥ ០០០ ដុល្លារឯណោះ៕