ឡាន SUV អគ្គិសនីចិនបង្ហាញមុខមាត់ជាផ្លូវការហើយ

រថយន្ត​ SUV អគ្គិសនី​ខ្នាត​ធំ​របស់​ក្រុមហ៊ុន​រថយន្ត​ចិន Hongqi ម៉ូដែល E-HS9 បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន​រថយន្ត​ FAW ដែល​ជា​​ក្រុមហ៊ុន​មេ​របស់ Hongqi។

រថយន្ត​នេះ​មាន​រូបរាង​ធំ​ខ្លាំង​ដោយ​វា​មាន​ប្រវែង ៥២០៩ម.ម, ទទឹង ២០១០ម.ម និង​កម្ពស់ ១៧៣១ម.ម ហើយ​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ ៣១១០ម.ម។ រថយន្ត​នេះ​មាន​បំពាក់​ដោយ​យ៉ាន់​កង់​ទំហំ ២១អ៊ីញ​ មក​ជា​ស្តង់ដារ​ ហើយ​ក៏​មាន​ជម្រើស​យ៉ាន់​កង់​ទំហំ ២២អ៊ីញ​ផង​ដែរ។ វា​មាន​នូវ​ជម្រើស​កៅអី​អង្គុយ​ ៧កៅអី ឬ​កៅអី​អង្គុយ​ចំនួន ៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hong E-HS9 នឹង​មាន​ជម្រើស​ពីរ​ប្រភេទ ដែល​អាច​ផលិត​កម្លាំង​ ២១៨សេះ និង​កម្លាំង ៣៣៣សេះ។ អាគុយ​របស់​វា​មាន​ទមហំ ៩២,៤kWh ដូច​គ្នា និង​មាន​រយៈ​ចម្ងាយ​បើកបរ​បាន ៥០០​គ.ម ពេល​សាក​ភ្លើង​ពេញ។

ការ​ដឹក​ជញ្ជូន​រថយន្ត​នេះ​ជូន​អតិថិជន​នឹង​ចាប់​ផ្ដើម​នា​​ក្នុង​ខែ​កញ្ញា​ខាង​មុខ ហើយ​តម្លៃ​មិន​ទាន់​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​មាន​តម្លៃ​ថ្លៃ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម