ឡាន SUV អត់ប្រើសាំងរបស់ Audi ចេញលក់ហើយ តម្លៃខ្ទង់ ៧ម៉ឺនដុល្លារ

រថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធ Audi e-tron Sportback ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៧៧ ៤០០ដុល្លារ នៅសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ រថយន្ត Audi e-tron Sportback មានតម្លៃថោកជាងគូប្រជែង Tesla Model X ដែលមានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា SUV អត់ប្រើសាំងរបស់ Audi ខាងលើ អាចបើកបរបានត្រឹមតែចម្ងាយ ៣៥០គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលសាកភ្លើងពេញម្តង ខណៈ Tesla ឯណោះវិញបើកបាន ៥៦៥គីឡូម៉ែត្រ។

e-tron Sportback បំពាក់អាគុយកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី២ មានកម្លាំងសរុប ៣៥៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី។ រថយន្តនេះមានបំពាក់មុខងារសាកភ្លើងល្បឿនលឿន ១៥០គីឡូវ៉ាត់ ដោយអាចសាកបាន ២៨០គីឡូម៉ែត្រ ក្នុងពេលត្រឹម ៣០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម