[ទីផ្សាររថយន្តបរទេស] ប្រសិនបើអ្នកមានលុយ ៨ម៉ឺនដុល្លារនៅក្នុងដៃ នោះអ្នកអាចជ្រើសរើសរថយន្តជាច្រើន ដូចជា BMW M4, Chevy Corvette Stingray, Jaguar F-Type, Mercedes-Benz E-Class ឬ Jeep Wrangler Rubicon 392 ជាដើម។ ទោះបីជាមានជម្រើសល្អៗជាច្រើនបែបនេះក្តី ប៉ុន្តែមានមនុស្សម្នាក់ស្ម័គ្រចិត្តចាយលុយចំនួន ៨១ ៥០០ដុល្លារ ដើម្បីទិញយករថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ២០១៤ ទៅវិញ។
យ៉ាងណាក៏ដោយ យើងដឹងរួចមកហើយថា តម្លៃនៃរថយន្តមួយទឹកបានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ មិនថាតែនៅលើទីផ្សារបរទេសឡើយ ប៉ុន្តែវាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលមានអ្នកហ៊ានចាយលុយច្រើនបែបនេះ ដើម្បីទិញយក រថយន្ត FJ Cruiser ដែលកាលចេញលក់ដំបូងមានតម្លៃមិនដល់ ៣០ ០០០ដុល្លារផង នៅលើទីផ្សារបរទេស។
មិនតែប៉ុណ្ណោះ រថយន្ត Toyota FJ Cruiser ស៊េរីឆ្នាំ២០១៤ ខាងលើ មានម្ចាស់ចំនួន ៣នាក់រួចមកហើយ ចាប់តាំងពីចេញផុតពីរោងចក្រមក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ វាទើបតែត្រូវបានប្រើចម្ងាយ ៦៣ម៉ាយ៍ ឬ ១០១គីឡូម៉ែត្រប៉ុណ្ណោះ។
អ្នកទាំងអស់គ្នាប្រហែលជាអាចទាយដឹងហើយថា រថយន្តនោះស្ថិតនៅក្នុងសភាពថ្មី ពោលគឺស្ទើរតែដូចថ្មី ១០០% ហើយមានទឹកថ្នាំពណ៌ស Iceberg White។ វាក៏មានបំពាក់ Option “off-road package” ដែលបន្ថែម បូម trail-tuned Bilstein shocks, មុខងារ electronically controlled locking rear differential, មុខងារ active traction control, មុខងារ CRAWL Control, និង ប្រព័ន្ធកម្សាន្ត ជាមួយនឹងត្រីវិស័យ និងម៉ាស៊ីនបង្ហាញសីតុណ្ហភាពផងដែរ។
រថយន្ត Toyota FJ Cruiser ឆ្នាំ២០១៤ នោះ ប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,០លីត្រ naturally-aspirated ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៦០សេះ និងកម្លាំងរមួល ៣៦៧ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៥វគ្គ៕