ឡាន Toyota Supra GR GT4 Special Edition ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃខ្ទង់ ៥ មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Gazoo Racing បានធ្វើការាដាក់បង្ហាញចេញនៅរថយន្ត Toyota Supra GR GT4 Special Edition ផលិតតែ ១០០ គ្រឿងប៉ុណ្ណោះ នឹងបើកទទួលការកក់នៅថ្ងៃទី ៨ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា នៅក្នុងទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៥៥ ៨១៤ ដុល្លារ ។

រថយន្តម៉ូដែលពិសេសនេះ នឹងផ្អែកលើ RZ trim ដែលមានន័យថាវានឹងត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៨ វគ្គ។ លើសពីនេះ បាន​បំពាក់ថាស​កង់​អាលុយមីញ៉ូម​​ពណ៌​ខ្មៅ ជាមួយដុំហ្វ្រាំង calipers ពណ៌ខ្មី កៅអី​ស្បែកម៉ាក Alcántara ឡូហ្គោ និងឈ្មោះម៉ូដែលធ្វើពី Carbon-fiber និង​ជាពិសេស​គឺការតុបតែងជាមួយ​ពណ៌​ទឹកក្រូច Plasma។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ Toyota នឹងផលិតគំរូរថយន្តប្រណាំងចំនួន ៣ ទៀតរគឺ GR Supra GT4 EVO ដែលមានពណ៌ទឹកក្រូចដូចគ្នា។ ម៉ូដែលទាំងនេះក៏នឹងទទួលបានតួខាងមុខពិសេស និងឡូហ្គោពិសេសផងដែរ។ សម្រាប់តម្លៃ​របស់ម៉ូដែល​ពិសេស​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ច្បាស់​ទេ ប៉ុន្តែ​តម្លៃ​សម្រាប់​រថយន្ត​ប្រណាំង​ចាប់​ពី ២០៤ ៥៤៨ ដុល្លារ ។

គួរបញ្ជាក់ផងដែរថា នៅចន្លោះឆ្នាំ ២០២២ ដល់ចុងឆ្នាំ ២០២២ រថយន្ត Toyota supra GT4 ត្រូវបានចូលក្នុងការប្រណាំងចំនួន ៣១៧ លើក កត់ត្រា class victories ចំនួន ៧៩លើក ឈ្នះ ២០លើក និងចំណាត់ថ្នាក់កំពូល ២០៧ នៅក្នុងព្រឹត្តិការណ៍ជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម